ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកនិងសប្បុរសជនមកពីចិនតៃវ៉ាន់និងរាជធានីភ្នំពេញនាំយកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទគង ខេត្តសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ដើម្បីបង្ហាញពីក្តីស្រឡាញ់ព្រមទាំងការផ្តល់កម្លាំងចិត្តដល់ប្អូនសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតនោះ ជាក់ស្តែងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បានដឹកនាំសប្បុរសជន ដែលជាជនជាតិចិនតៃវ៉ាន់ និងសប្បុរសជននៅរាជធានីភ្នំពេញ បាននាំយកនូវសម្ភារសិក្សារួមនឹងថវិកាមួយចំនួន ដើម្បីទៅចែកជូនដល់សិស្សានុសិស្សចំនួន៣៨៥នាក់ដែលកំពុងសិក្សានៅសាលាបឋមសិក្សាកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទគង ខេត្តសៀមរាប។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីការឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើវិស័យអប់រំ ដោយបង្ខិតសាលារៀនឲ្យជិតកូនសិស្ស ឬអាចនិយាយបានថាសាលារៀនរត់រកមនុស្ស និងដើម្បីពង្រឹងការសិក្សា ដល់សិស្សានុសិស្សឱ្យមានគុណភាព ទទួលបានធនធានមនុស្សល្អៗ ប្រកបដោយសមត្ថភាពចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេស ឱ្យទទួលបានការរីកចម្រើនជាលំដាប់។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដិកាបន្តថា សម្ភារៈសិក្សាជាច្រើនមុខដែលយកមកចែកជូនដល់ប្អូនៗសិស្សានុសិស្សនាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជន ដែលជាជនជាតិចិនតៃវ៉ាន់ និងសប្បុរសជននៅរាជធានីភ្នំពេញ ដែលអំណោយទាំងនេះ គឺពិតជាបានរួមចំណែកដល់ការបំពេញតម្រូវការខ្វះខាត របស់ប្អូនៗឱ្យកាន់តែល្អប្រសើរ នៅក្នុងការសិក្សា និងដើម្បីប្រើប្រាស់ក្នុងការរៀនសូត្រ ។ ហើយព្រះអង្គ ក៍បានថ្លែងអំណរគុណយ៉ាងខ្លាំងទៅដល់ចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងអស់ដែលមានក្ដីស្រលាញ់ចំពោះប្អូនៗមានទឹកចិត្តដ៏ធំក្នុងការជួយទៅដល់ពួកគេ។ ព្រះអង្គ បានជំរុញនឹងលើកទឹកចិត្តដល់ក្មួយៗ ដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានខ្លាំងក្លាថែមទៀត ព្រោះថា ចំណេះវិជ្ជា វាជាស្ពានមួយដ៏សំខាន់សម្រាប់ក្មួយៗ ឆ្លងឲ្យផុតពីគ្រោះអវិជ្ជា នឹងធ្វើឲ្យក្មួយៗ ក្លាយទៅជាធនធានមនុស្ស ដ៏មានតម្លៃ របស់ប្រទេសជាតិយើង ហើយប្រទេសជាតិត្រូវការប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយ នេះហើយដែលជាអ្នកកសាងនិងអភិវឌ្ឍប្រទេសជាតិបន្តវេន។ សូមបញ្ជាក់ផងដែរថា សម្ភារៈសិក្សាដែលព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកនិងសប្បុរសជនមកពីចិនតៃវ៉ាន់និងរាជធានីភ្នំពេញបានយកមកចែកជូនដល់ប្អូនៗសិស្សានុសិស្សនាពេលនោះមានដូចជា៖ ប៊ិច ខ្មៅដៃ ប្រដាប់ចិតខ្មៅដៃ សៀវភៅ នំ ស្កគ្រាប់ ព្រមទាំងមានមីជូនលោកគ្រូអ្នកគ្រូ ទាំងអស់នៅក្នុងសាលានោះផងដែរ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top