ឯកឧត្ដម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញជាគណ:អធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤នេះ នៅសាលប្រជុំធំមន្ទីរគណបក្សខេត្ត ឯកឧត្ដម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញជាគណ:អធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ក្នុងគោលបំណងដើម្បីបញ្ជ្រាបអំពីការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់បេក្ខជនសមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រ នាពេលខាងមុខនោះ។
ឯកឧត្ដម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប មានប្រសាសន៍ថា មានសន្តិភាព ទើបមានការអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនរហូតមកដល់សព្វថ្ងៃនេះ បើគ្មានសន្តិភាពទេនោះ ប្រទេសជាតិមិនអាចរីកចំរើនបានឡើយ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្រ្តី បានដឹកនាំនាវាកម្ពុជាដល់ត្រើយសន្តិភាពនោះ ទើបប្រទេសជាតិបានឈានជើងធ្វើដំណើរលើផ្លូវនៃការអភិវឌ្ឍន៍ ហើយវាពិតណាស់ដែលថា ការអភិវឌ្ឍន៍ វាមិនអាចកើតមាននោះទេ បើសិនជាប្រទេសជាតិ ស្ថិតក្រោមកម្តៅនៃភ្លើងសង្គ្រាមនោះ ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការបំបែកបំបាក់សាមគ្គីផ្ទៃក្នុងជាតិ បំផុសឲ្យមានភាពវឹកវរក្នុងសង្គម តាមរយៈនៃការធ្វើបដិវត្តពណ៌ វាគឺជាគោលដៅនៃការបង្កាត់ភ្លើងសង្គ្រាម ហើយសង្គ្រាម វាមិនត្រឹមតែធ្វើឲ្យការអភិវឌ្ឍន៍មិនអាចធ្វើដំណើរទៅមុខបានប៉ុណ្ណោះទេ តែសង្គ្រាម វាថែមទាំងបានបំផ្លាញអ្វីៗគ្រប់យ៉ាង ទាំងជីវិតមនុស្ស សមិទ្ធផលជាតិ ភាពសុខសាន្តដែលធ្លាប់មានកន្លងមក និងបន្សល់ទុកនូវវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរទៀតផង។ ដូច្នេះ ដើម្បីរក្សាឲ្យបាននូវសមិទ្ធផលសង្គមជាតិ និង ជំរុញបន្ថែមការអភិវឌ្ឍន៍ប្រទេសនោះ ជាជម្រើសមានតែមួយគត់ គឺថែក្សាសន្តិភាពឲ្យបានគង់វង្ស ហើយយុទ្ធសាស្រ្តនៃការថែរក្សាសន្តិភាព គឺស្ថិតនៅលើឆន្ទៈរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈនៃការបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព សិរីភាព ស្ថេរភាពនយោបាយទៅថ្ងៃអនាគតរបស់យើងគ្រប់ៗគ្នា។
ឯកឧត្តម បានផ្ដល់អនុសាសន៍មួយចំនួនដល់សមាជិក សមាជិកបក្សទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងជួរបក្សគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថេរភាពសង្គម ត្រូវខិតខំរក្សាឱ្យបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថេរភាពនយោបាយ និង រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច)ជាដើម ៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top