វត្តប្រាសាទគោកចកប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកនិងរាប់បាត្រប្រគេនព្រះសង្ឃចំនួន១០៨អង្គ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23


សៀមរាប៖ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តវត្តប្រាសាទគោកចក ក្នុងសង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធ សាសនា និងរាប់បាត្រប្រគេនព្រះស្បចំនួន១០៨អង្គ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោកឱ្យមកទទួលផលបុណ្យដោយពិធីបុណ្យនោះដែរគឺបានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៧ដល់ ថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២៤ ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាថា ការប្រារព្ធធ្វើបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធ សាសនា និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន១០៨អង្គនាពេលនេះគឺដើម្បីបានបច្ច័យយកមកសង់ថ្លៃគ្រឿងសំណង់នៃការជួសជុលធ្វើឈាបនដ្ឋាន រួមទាំ ទាំងក្រាលការ៉ូឡានៅបរិវេលាកន្លែងបូជាសពបន្តទៀតដែលមានចំនួន ១.៥០០ម៉ែត្រការ៉េ ដែលត្រូវចំណាយបច្ច័យអស់ ៩.០០០ ដុល្លារ (ក្នុង១ម៉ែត្ររ៉ែតម្លៃ៦ដុល្លារ )ផងដែរ ។ ព្រះគ្រូចៅអធិការ បានមានសង្ឃដីកាបញ្ជាក់ថា ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក គឺបុណ្យប្រពៃណីបែបព្រះពុទ្ធសាសនា ហើយគឺជាប្រវត្តិរឿងសន្សំកុសលជាតិចុងក្រោយបង្អស់របស់ព្រះវេស្សន្តរ ជាព្រះពោធិសត្វដែលបានបំពេញបារមីដ៏មហស្ចារ្យ ពោលគឺទាន បារមី ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងជាតិមុខ ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ បានបន្តថា ជាតកគឺមានផ្ទៃរឿងវែងអន្លាយរហូតដល់១៣កណ្ឌ រៀបរាប់ដំណើរជីវិត និងការបំពេញទានរបស់ព្រះវេស្សន្តររាប់តាំងពីដំរីបច្ច័យនាគបរិច្ចាគសត្តសតកមហាទាន ប្រទានសេះ រាជរថ រហូតទីបំផុតបានដាក់ទានជាលី និង គ្រឹស្នាជាបុត្រ ព្រមទាំងប្រកាសនឹងបរិច្ចាគនាងមទ្រី និងខ្លួនព្រះអង្គថ្វាយជាទានផង។ ចិត្តសន្ធាប់ពេញទានដ៏ជ្រះថ្លារបស់ព្រះអង្គ មានតាំងពី គង់នៅនគរស្រីពិរាស្ត្ររហូតក្នុងដំណើរតាមផ្លូវទៅគង់នៅក្នុងព្រៃភ្នំគិរីវង្គត។ បើធៀបនឹងជាតកផ្សេងទៀតក្នុងបណ្តាទសជាតក ឬជាតកទាំង ១០ មហាវេស្សន្តរជាតក ហាក់ដូចជាពេញនិយមក្រៃលែងក្នុងសង្គមពុទ្ធសាសនាតាំងពីដើមរៀងមក។ ក្នុងនោះដែរព្រះគ្រូចៅអធិការក៍បានមានសង្ឃដីកាបន្ថែមទៀតថា ចំពោះពិធីរាប់បាត្រព្រះសង្ឃ ១០៨នេះ គឺមានគោលបំណងដឹកនាំបងប្អូនប្រជាពុទ្ឋបរិស័ទ ឧទិ្ទសថ្វាយព្រះរាជមហាកុសលដល់ព្រះមហាក្សត្រគ្រប់ជំនាន់ និង បុព្វបុរសខ្មែរយើង ដែលបានធ្វើការកសាងប្រាង្គប្រាសាទ ទុកជាមរតកដ៏មានតម្លៃដ៏មហាសាលសម្រាប់កូនចៅជំនាន់ក្រោយ ហើយដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ ។ ម៉្យាងទៀតក៏ឧទ្ទិសផលបុណ្យកុលស ជូនដល់ដួងវិញ្ញាណខ័ន្ឋ ដល់បុព្វការីជន ញាតិមិត្ត ដែលបានចែកឋាន រំលាយកាយទៅលោកខាងមុខ សូមឲ្យរួចចាកផុតពីអបាយភូមិទាំងឡាយ បានទៅកាន់សុគតិភពថ្មី កុំបីឃ្លាងឃ្លាតឡើយ ៕ ដោយ ទ្រា ពន្លឺ

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top