ក្តៅៗ ហុយៗ៖ អាជ្ញាធរខេត្តកំពង់ចាម បានចុះទប់ស្កាត់បុគ្គលឈ្មោះ អ៊ាង និងឲ្យកាយថ្មចេញវិញ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ក្តៅៗ ហុយៗ៖ អាជ្ញាធរខេត្តកំពង់ចាម បានចុះទប់ស្កាត់បុគ្គលឈ្មោះ អ៊ាង និងឲ្យកាយថ្មចេញវិញក្រោយលូចចាក់ចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិ នៅភូមិព្រែកទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ។

មន្រ្តីអាជ្ញាធរខេត្តកំពង់ចាម បានបញ្ជាក់ថា បុគ្គលរូបនេះបានចាក់ថ្មលុបទន្លេមេគង្គនេះ មានរយះពេលជាងមួយខែមកហើយ តែមិនបានដឹងដោយសារគាត់បិទបាំងការដ្ឋាននេះជិតឈឹង។

ក្រោយទទួលបានព័ត៌មាន និងឃើញសកម្មភាពនេះពីអ្នកនេសាទ អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យមន្រ្តីជំនាញចាត់ការជាបន្ទាន់ រហូតចុះទៅទប់ស្កាត់ និងបានហៅបុគ្គលនេះមកបញ្ឈប់សកម្មភាព ហើយឲ្យកាយថ្មចេញវិញ។

ពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរ ចាត់វិធានការលើសជាងនេះ ដើម្បីជាការព្រមានដល់បុគ្គលផ្សេងទៀត៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top