សហគមន៍បឹងពារាំងជាតំបន់ទេសចរណ៍ធម្មជាតិល្អឯក ដែលជាទីជម្រកមច្ឆាជាតិ ជីវចម្រុះ-ជីវសាស្រ្ត ហ៊ុំព័ទ្ធដោយព្រៃលិចទឹកដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជា ១៧០ប្រភេទ បានទាក់ទាញភ្ញៀវទេសបរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តស្ទើរជារៀងរាល់ថ្ងៃ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ បច្ចុប្បន្នបឹងពារាំង ឬតំបន់អភិរក្សជីវចម្រុះបឹងពារាំង ត្រូវបានការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយសហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិ បឹងពារាំង ដែលជាបឹងគ្របដណ្តប់ដោយផ្ទៃទឹកប្រមាណជា ២៥០ហិកតា នារដូវប្រាំង ទីតាំងជាប់សង្កាត់ជ្រាវ និងសង្កាត់សៀមរាប ដែលចម្ងាយ ១៣គម ស្ថិតខាងត្បូងទីក្រុងសៀមរាប និង ២គម ខាងជើងបឹងទន្លេសាប។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ យើងសង្កេតឃើញថា មានភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកំសាន្តនៅបឹងពារាំង ដែលជាតំបន់ទេសចរធម្មជាតិពោរពេញទៅដោយត្រីមេពូជ ព្រៃលិច និងសត្វស្លាបរាប់រយប្រភេទ នឹងផ្តិយករូបភាពនៃទេសភាពបៃតង ដែលញ៉ាំងអោយតំបន់នេះប្រែក្លាយទៅជាតំបន់គោលដៅទាក់ទាញសំរាប់ទេសចរជាតិ និងអន្តរជាតិផងដែរ។
លោក ផានិត ទទួលបន្ទុកផ្នែកទេសចរណ៍ក្នុងបឹងពារាំង បានបង្ហាញថា សក្ដានុពលតំបន់បឹងពារាំងនេះ យើងមានជារួម ព្រៃលិចទឹកជាង ៣០០០ហិចតា ដែលការពារដោយក្រុមអភិរក្សរបស់យើង លើសពីនេះទៀតនោះ សក្ដានុពលបឹងពារាំងយើងមានប្រភេទសត្វប្រមាណជា ១៧០ប្រភេទ នៅក្នុង ១៧០ប្រភេទនេះ យើងមានកោះតូចៗចំនួន ១០កោះ សម្រាប់ឱ្យសត្វអណ្ដើករស់នៅក៏ដូចជាពងកូន និងមានសត្វភេជិត ៤០០ក្បាល ព្រមទាំងសត្វស្វា សត្វស្លាបជាច្រើនប្រភេទទៀត ទាំងអស់នេះ ក៏ដោយសារការខិតខំប្រឹងប្រែងនិងអភិរក្សដោយសហគមន៍បឹងពារាំងយើង ដែលខំលះបង់ពេលវេលាលុយកាក់ដើម្បីជួយអភិរក្សថែរក្សាឲ្យគង់វង្សនៅជីវចម្រុះគ្រប់ប្រភេទ ហើយគួបផ្សំជាមួយនិងអាជ្ញាធរពាក់ព័ន្ធជាដើម។ លោក បានបន្តទៀតថា បើបងប្អូនចាប់អារម្មណ៍ចង់មកទស្សនាបឹងពារាំងយើងនោះ យើងមានសេវាកម្មការទទួលទាំងបាយទាំងម្ហូបទាំងទូក ហើយបុគ្គលិករបស់យើងរស់រាយរាក់ទាក់ផងដែរ។ ចំពោះសត្វទាំង ១៧០ប្រភេទនោះ មានដូចជា ក្រុមសត្វទង់ និង ក្រុមសត្វរនាលពណ៌ច្រើនជាងគេ បន្ទាប់មកយើងមាន សត្វប្រវឹកប្រវែក ទាព្រៃ សត្វគន្លួសដែលមានសម្លេង ចីតៗ ចឹងយើងនាំភ្ញៀវលក្ខណៈដើរតាមព្រៃហើយនិងយើងជិះទូក សម្រាប់សេវាកម្មដែលភ្ញៀវបងប្អូនយើងមកយើងមានប្រជាពលរដ្ឋខ្មែរយើងយើងគិតទូកមួយ១០ដុល្លា ហើយលុយ១០ដុល្លានោះយើងបានជួយបដិភាគ ស្បៀង សាំង និងទៅលើការអភិរក្សហើយសេវាកម្មរបស់យើងដែលគាត់អាចមើលបានគឺ ទីមួយភ្ញៀវបរទេស យើងឱ្យគាត់ដើរតាមព្រៃដើមរាំងដើម្បីស្ដាប់កូនចាបយំនិងសត្វតូចៗ បន្ទាប់មកយើងជិះទូកមើកក្នុងតំបន់បឹងពារាំងយើងនេះ ហើយចំណែកតម្លៃក្នុងការចូលទស្សនារបស់ភ្ញៀវបរទេស គឺមា្នក់ៗ ១០ដុល្លា សំបុត្រមួយ ហើយទូកមួយ១៥ដុល្លាថែមទៀត។
លោក ហន ហុន ជាប្រជាពលរដ្ឋរស់នៅភូមិត្រជែក ដែលធ្លាប់ទៅកំសាន្តនៅបឹងពារាំងនោះ បានចាប់អារម្មណ៍ថា ដោយសារទីនោះ គឺមានសត្វពេលព្រឹកច្រើនហើយល្អមើល និងពេលល្ងាចក៏មានសត្វដែរ យើងអាចអង្គុយលេងក្រោមដើមរាំងហើយញ៉ាំអីតិចតួចពេលថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ ជាពិសេស គឺយើងអាចបោះតង់បាន ចំណែកពាក់ព័ន្ធនិងសុវត្តិភាពគឺគ្មានបញ្ហាអ្វីទេ ដោយសារតែមានកុងត្រូលនៅឯផ្លូវចូលតំបន់បឹងពារាំង ហើយមានក្រុមការងារសហគមន៍គាត់នៅមើលការខុសត្រូវសុវត្តិភាពពួកយើង។ លោក បានបញ្ជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ខ្ញុំសប្បាយចិត្តមែនទែនដោយសារនៅពេលជិះទូកទៅបានឃើងសត្វជាច្រើនចាប់ចំណី មានសត្វ ទង់ រនាល ក្អែកទឹក ក្រសា កុក និយាយរួមទៅគឺមានច្រើនយើងអត់ស្គាល់អស់ដែរព្រោះវាជាសត្វច្រើនប្រភេទណាស់៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top