កម្ពុជាបានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ី២ឆ្នាំជាប់ៗគ្នាដែលជាមោទកភាពជាតិខ្មែរ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអបអរសាទរ ព្រះរាជាណាចក្រកម្ពុជាដែលបានទទួល ពាន់រង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២៣។ ការឈ្នះពានរង្វាន់ ជាគោលដៅទេសចរណ៍វប្បធម៌ ឈានមុខគេនៅអាស៊ីនេះ ដែរធ្វើឡើងដោយគេហទំព័រទេសចរណ៍ដ៏ល្បីនៅលើពិភពលោក World Travel Awards ដោយក្នុងនោះ បានធ្វើការបោះឆ្នោតឲ្យកម្ពុជាគឺជាទិសដៅទេសចរណ៍វប្បធម៌ឈានមុនគេនៅតំបន់អាស៊ីប្រចាំឆ្នាំ ២០២៣។ នេះវាគឺជាលើកទី២ហើយ ដែលប្រទេសកម្ពុជាបានទទួលបានតំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី។ សម្រាប់ក្នុងឆ្នាំ២០២២ កម្ពុជាក៏ទទួលបានតំណែងនេះម្តងរួចមកហើយដែរ ។
ការទទួលបានតំណែងលេខ ១ ក្នុងនាមជាប្រទេសមានគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេបំផុតប្រចាំតំបន់អាស៊ីរយៈពេល ២ ឆ្នាំជាប់ៗគ្នានេះត្រូវបានគេចាត់ទុកថាជាមោទកភាពជាតិខ្មែរយ៉ាងធំធេង។សម្រាប់ប្រទេសចំនួន ៦ ដែលនៅពីក្រោយកម្ពុជាក្នុងឆ្នាំ២០២៣កន្លងមក មានដូចជា៖ ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា”សម្រាប់សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ បញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់យើង ថាជាគោលដៅទេសចរណ៍ដែលដាច់ខាតត្រូវតែទៅទស្សនា សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌”។
គួរបញ្ជាក់ដែរថា ប្រទេសដែលទទួលបានដំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមានដូចជា៖ ប្រទេសកម្ពុជា ឆ្នាំ២០២៣,កម្ពុជាឆ្នាំ២០២២,ប្រទេសថៃ ឆ្នាំ២០២១,វៀតណាម ឆ្នាំ២០២០,និងវៀតណាមឆ្នាំ២០១៩។ បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុង ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ៥,៤៥លាននាក់ កើនឡើង ៣២.៨ភាគរយ ធៀបនឹងឆ្នាំ២០២២ និងទេសចរជាតិចំនួន ១៨,៥លាននាក់ ដែលបង្កើនចំណូលចូលជាតិប្រមាណ ៣០០០លានដុល្លារ ។ សម្រាប់នៅឆ្នាំ២០២៤ កម្ពុជារំពឹងថា ចំនួនទេសចរនឹងកើនឡើងជាងឆ្នាំ២០២៣បន្ថែមទៀត ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top