សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យសំណេះសំណាលនិងចែកលិខិតបញ្ជាក់ជូនដល់សមាជិកសមាជិកាថ្មី អាណត្តិទី៣លើកទី១

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែ កុម្ភៈឆ្នាំ ២០២៤នេះសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំពិធីស្វាគមន៍សំណេះសំណាល និងចែកលិខិតបញ្ជាក់ ដល់សមាជិក សមាជិកាថ្មី អាណត្តិទី៣លើកទី១ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដោយស្ថិតក្រោមវត្តមានរបស់ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ។  លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ថាការរៀបចំពិធីសំណេះសំណាលនាពេលនេះគឺមានគោលបំណងដើម្បីទទួលស្វាគមន៍ជាផ្លូវការ និង ប្រគល់លិខិតបញ្ជាក់សមាជិកភាពជូនសមាជិក.សមាជិកាថ្មី ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលនិងកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យជាមួយនិងសមាជិក-សមាជិកាថ្មីផងដែរ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ក៍បានមានប្រសាសន៍លើកឡើង អំពីប្រវត្តិនិងតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជននិងសេដ្ឋកិច្ចជាតិ ។ ហើយសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។ លោកឧកញ៉ាបណ្ឌិតបន្តថាសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលលើអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធិភាព និងដើម្បីបង្កលក្ខណៈធុរកិច្ចឲ្យកាន់តែល្អប្រសើរឡើងផងដែរ។ ក្នុងឱកាសនោះដែរ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ ណែនាំ និងសំណូមពរស្នើឲ្យសមាជិក សមាជិកាថ្មីទាំងអស់ ចូលរួមគាំទ្រដល់សកម្មភាពនានារបស់សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីប្រយោជន៍រួមរបស់សហគមន៍ធុរកិច្ចកម្ពុជា។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បាន អំពាវនាវឱ្យសមាជិក សមាជិកា ជួយកៀងគរ អាជីវករ ពាណិជ្ជករមកចូលរួមជាសមាជិកសភាពាណិជ្ជកម្មខេត្តបន្ថែមទៀតគឺដើម្បីជួយជម្រុញដល់សេដ្ឋកិច្ចខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរ ហើយព្រមទាំងបានជាកម្លាំងវិស័យឯកជនកាន់តែច្រើនផងដែរ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ ជម្រុញបន្ថែមទៀតដល់សមាជិក សមាជិកសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ទាំងអស់ត្រូវខិតខំការស្វែងរក និងគៀងគរដល់បណ្ដាអ្នកវិនិយោគបរទេសឲ្យបានច្រើនបន្ថែមទៀត ដើម្បីមកស្វែងយល់ និងវិនិយោគនៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ មានទីតាំងដែលអំណោយផលច្រើនលើវិស័យកសិកម្ម និងឧស្សាហកម្មផងដែរ៕ ដោយ ទ្រា ពន្លឺ

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top