ថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌មួយចំនួនមកប្រគល់ជូនដល់គ្រួសារសាសនិកឥស្លាមដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ បន្ទាប់ពីទទួលបានដំណឹងដ៏គួរឲ្យសោកស្តាយពីករណីអគ្គិភ័យ បានឆេះផ្ទះរបស់បងប្អូនខ្មែរឥស្លាម ចំនួន០១ គ្រួសារដែលស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និង ក្រុមការងារសមាគមសម្ព័ន្ធយុវជនមុស្លិមខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាឃុំកណ្តែកផងដែរនោះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌មួយចំនួនមកប្រគល់ជូនដល់គ្រួសាររងគ្រោះ នាព្រឹកថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម អែលសៀត បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់នាំសាសនិកឥស្លាមខេត្ត ក៍ដូចជាថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានតែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់គិតគូរចំពោះជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលាជានិច្ចដែលមានការលំបាកផ្សេងៗ ហើយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ជាពិសេសរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាងអស់ ហើយក៏បានចាត់ឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ចុះជួបសាកសួរសុខទុក្ខ និងរិះរកមធ្យោបាយដើម្បីជួយដោះបន្ទុកជូនបងប្អូនផងដែរ ។ ឯកឧត្តម អែល សៀត មានប្រសាសន៍និងលើកទឹកចិត្តសូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតឡើយ សូមបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារយើងជាប្រចាំថ្ងៃ ហើយសូមធ្វើប្រុងប្រយ័ត្នឲ្យមែនទែនចំពោះបញ្ហាអគ្គីភ័យផងដែរ ។ ឯកឧត្តម មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា អំណោយដែលយកមកប្រគល់ជូននាពេលនេះ គឺជាការកៀងគរពីសប្បុរសជន ដែលជាសាសនិកឥស្លាម ដែលបានធ្វើការចែករំលែកបរិច្ចាគទ្រព្យផ្ទាល់ខ្លួន ដោយមានការសាមគ្គីជួយគ្នា ចែករំលែកដល់គ្នាទៅវិញទៅមកទៅតាមលទ្ឋភាពដែលយើងអាចធ្វើបានជូនទៅដល់អ្នកទីទ័លខ្វះខាត ជនជរាពិការ និងគ្រួសារមានការលំបាកក្នុងជីវភាពជាក់ស្តែង ទោះបីមិនច្រើនតែក៏អាចជួយសម្រាលដល់ការលំបាកដល់ពួកគាត់បានមួយគ្រាៗផងដែរ ។ អំណោយដែលយកមកប្រគល់ជូននាពេលនេះ រួមមាន៖ អង្ករចំនួន២៥គីឡូក្រាម .មី១កេស ទឹកត្រី១យួរ .ទឹកស៊ីអ៊ីវ១យួរ . ទឹកបរិសុទ្ធ១កេស. ទឹកក្រូច២យួរ.ត្រីខ២យួរ.សារុងថ្វាយបង្គំសម្រាប់បរុស១ និងថវិកាចំនួន៣៥០.០០០រៀលផងដែរ។  សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤វេលាម៉ោងជាង១០ព្រឹក នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានករណីអគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ដែលសាងសង់អំពីឈើ ដំបូលសង្កសី បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈជាច្រើនដែលម្ចាស់ផ្ទះមានឈ្មោះ ស្លេះ អាលី និងប្រពន្ធឈ្មោះ ស៊ឹម ម៉ាលី  ៕ ដោយ ទ្រាពន្លឺ

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top