រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ បុណ្យទន្លេ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នឹងប្រារព្ធធ្វើនៅក្នុងខេត្តសៀមរាប នាពាក់កណ្តាលខែមីនានេះ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ឯកឧត្តមសុខ សូកេន អះអាងថា ការប្រារព្ធពិធីបុណ្យដ៏ធំប្រចាំឆ្នាំមួយនេះ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសៀមរាប។
ឯកឧត្តម សុខ សូកេន បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ដើម្បីត្រួតពិនិត្យ និងពិភាក្សាការងារ ត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤នេះថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា។ ហើយសម្រាប់ខេត្តសៀមរាបនេះជាលើកទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤។
ឯកឧត្តមបន្តថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺឱកាសមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោកអញ្ជើញមកចូលរួម និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ហើយ។ ហើយនៅពេលខាងមុខឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា ព្រឹត្តិការបុណ្យទន្លេនេះនិងក្លាយទៅព្រឹត្តិការណ៍ទូលាយមួយ ដែលមានការចូលរួមពីដៃគូរអន្តរជាតិ ព្រោះកម្ពុជាគឺជាប្រទេសអនុតំបន់ទន្លេមេគង្គ។
ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យក្រុមការងារក្រុមផ្នែកទាំងអស់ត្រូវធ្វើការរៀចំឱ្យម៉តចត់ទាំងការងាររៀបចំសម្អាតស្ទឹងសៀមរាបឱ្យស្អាត ការតុបតែងនៅតាមដងផ្លូវដោយមានការដាក់ពិដាស្វាគមន៍ ដែលរចនារូភាពទាក់ទាញ។ ឯកឧត្តមបានស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ សូមគិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មផ្សេងៗឱ្យបានសមរម្យ កុំឡើងថ្លៃហួសហេតុ។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ រៀបចំឡើង ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សាធារណជនអាចចូលរួមទស្សនា និងកម្សាន្តសប្បាយ រីករាយចាប់ពីថ្ងៃទី១៥ ១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសៀមរាបចាប់ពីសួនច្បាមាត់ស្ទឹងជិតព្រះអង្គចេកព្រះអង្គចមទៅដល់ផ្សារចាស់។
អភិបាលខេត្តសៀមតរាប ឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើថា សម្រាប់ខេត្តសៀមរាប បានកំណត់ថានៅក្នុងឆ្នាំ២០២៤នេះ ជាឆ្នាំផ្សព្វផ្សាយ ដោយរដ្ឋបាលខេត្តបានខិតខំបំលែងព្រឹត្តិការណ៍តូចៗមួយចំនួន ទៅជាព្រឹត្តិការណ៍ធំៗ ដូចជាបុណ្យមាឃបូជា ពិសាខបូជា ជាដើម។ ឯកឧត្តមបន្តថា ជាមួយគ្នានេះ ខេត្តសៀមរាប ក៏បានត្រៀមរៀបចំព្រឹត្តិការណ៍របស់មួយចំនួនទៀត ដើម្បីផ្សព្វផ្សាយទាក់ទាញអ្នកទេសចរណ៍ មានទាំងទេសចរណ៍កីឡា ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលនេះរំពឹងថា នឹងទទួលបានការគាំទ្រ៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top