ព័ត៌មានចរាចរណ៍

ភ្ញៀវជាតិ អន្តរជាតិប្រមាណ ៥៥ម៉ឺននាក់ បានចូលមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប

សៀមរាប៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តបុណ្យទន្លេ លើកទី៨នៅខេត្តសៀមរាប មានសរុបប្រមាណ ៥៥ម៉ឺននាក់។យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ចាប់ថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៤ មានអ្នកទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប ចំនួនសរុប ៥៥៣ ៧៩៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ៥២ម៉ឺននាក់ និង ភ្ញៀវទេសចរបរទេស មានចំនួន ៣៣ ៧៧០នាក់  ។ ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួម ក្នុងការងារអភិវឌ្ឍ និង អភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និង ចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា ។ ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នៅក្នុងបរិវេណប្រាសាទអង្គរវត្ត សម្រាប់ខេត្តសៀមរាប ការប្រារព្ធបុណ្យទន្លេនេះ មិនត្រឹមតែជាការរំលឹកអំពីគុណប្រយោជន៍របស់ទន្លេប៉ុនណោះទេ ប៉ុន្តែវាជាបង្កើននូវកិច្ចសហប្រតិបត្តិការណ៍រវាងបណ្តាប្រទេសតាមដងទន្លេមេគង្គ និងបណ្តាប្រទេសជាដៃគូផងដែរ។ ឯកឧត្តមបន្តថា ជាមួយគ្នានេះ ព្រឹត្តិការណ៍បុណ្យទន្លេ គឺជាឱកាសមួយដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តនានា តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ មានការចូលរួមពីមន្រ្តីការទូត […]

ភ្ញៀវជាតិ អន្តរជាតិប្រមាណ ៥៥ម៉ឺននាក់ បានចូលមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប Read More »

បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ (ទន្លេដើមី្បសន្តិភាពនិងការអភិវឌ្ឍន៍)

សៀមរាប៖ បានប្រារព្ធពិធីបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ (ទន្លេដើមី្បសន្តិភាព និង ការអភិវឌ្ឍ ) ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នារាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានភ្ញៀវជាតិ អន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្ត ប្រមាណ ៤៥៧ពាន់៥៥១ នាក់ ។ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ រួមទាំងទស្សនាសៀមរាប ២០២៤ ព្រមទាំងការតាំង ពិព័រណ៌ គម្រោងអភិវឌ្ឍន៍ខេត្តសៀមរាប និង ផលិតផលទេសចរណ៍នានា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ជូនសាធារណជនជាភ្ញៀវជាតិ និងអន្តរជាតិទស្សនាផងដែរ ។ ពិធីបុណ្យទន្លេ លើកទី៨ ធ្វើឡើងក្នុងគោលបំណងជម្រុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តជាប់និងទន្លេ ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តការណ៍ទេសចរណ៍ជាតិមួយដ៏សំខាន់ ដែលនឹងបង្ហាញពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន សម្រាប់បម្រើដល់វិស័យទេសចរណ៍

បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ (ទន្លេដើមី្បសន្តិភាពនិងការអភិវឌ្ឍន៍) Read More »

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សម្រាប់ការបើកព្រឹត្តិការណ៍បុណ្យនៅក្នុងខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ពិធីក្រុងពាលីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សម្រាប់ការបើកព្រឹត្តិការណ៍បុណ្យនៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ឯកឧត្តមសុខ សូកេន និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ។ ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា។ ហើយសម្រាប់ខេត្តសៀមរាបនេះ គឺជាលើកទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសមួយដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តនានា តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោកអញ្ជើញមកចូលរួម និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ហើយនោះ។ កន្លងមក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យក្រុមការងារក្រុមផ្នែកទាំងអស់ត្រូវធ្វើការរៀចំឱ្យម៉តចត់ទាំងការងាររៀបចំសម្អាតស្ទឹងសៀមរាបឱ្យស្អាត ការតុបតែងនៅតាមដងផ្លូវដោយមានការដាក់ពិដាស្វាគមន៍ ដែលរចនារូភាពទាក់ទាញ។សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ រៀបចំឡើង ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ និងកម្មវិធីជាច្រើនថែមទៀត ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សម្រាប់ការបើកព្រឹត្តិការណ៍បុណ្យនៅក្នុងខេត្តសៀមរាប Read More »

ក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាន បានដឹកនាំអ្នកសារព័ត៌មាន​ជាង៣០ស្ថាប័ន ទាំងមានជាតិ និងអន្តរជាតិជាង ៤០នាក់ ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍នៅខេត្តសៀមរាប។

សៀមរាប៖ នៅថ្ញៃទី១៥ ខែមីនា នេះជាថ្ងៃទី១នៃដំណើរទស្សកិច្ចនេះក្រុមអ្នកសារព័ត៌មានបានចូលទស្សនា និងផ្តិតយកព័ត៌មាននៅសួនសត្វ AngKor Wild Life & Aquarium ទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិសៀមរាប និង​កន្លែងជិះកន្ត្រកវិល (Angkor Eyes)។ គោលបំណងនៃដំណើរទស្សកិច្ចនេះ ដើម្បីផ្តិតយករូបភាពកន្លែងទេសចរណ៍សំខាន់ៗ ភាពប្រហែល ២០ទីតាំង នៅក្នុងទឹកដីខេត្តសៀមរាប ដោយមានទាំងដំណើរទេសចរណ៍តាមឡាន Jeep, អាកាសយានដ្ឋានថ្មី, សួនត្រី, ដំណើរទេសចរណ៍ដោយរទេះគោក្នុងតំបន់អង្គរ, ភូមិផលិតស្កត្នោត/នំបញ្ចុក/នំក្រឡាន និងភូមិបណ្តែតទឹកកំពង់ភ្លុកជាដើម៕ By CCN

ក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាន បានដឹកនាំអ្នកសារព័ត៌មាន​ជាង៣០ស្ថាប័ន ទាំងមានជាតិ និងអន្តរជាតិជាង ៤០នាក់ ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍នៅខេត្តសៀមរាប។ Read More »

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ បុណ្យទន្លេ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសៀមរាប

សៀមរាប៖ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នឹងប្រារព្ធធ្វើនៅក្នុងខេត្តសៀមរាប នាពាក់កណ្តាលខែមីនានេះ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ឯកឧត្តមសុខ សូកេន អះអាងថា ការប្រារព្ធពិធីបុណ្យដ៏ធំប្រចាំឆ្នាំមួយនេះ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសៀមរាប។ឯកឧត្តម សុខ សូកេន បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ដើម្បីត្រួតពិនិត្យ និងពិភាក្សាការងារ ត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤នេះថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា។ ហើយសម្រាប់ខេត្តសៀមរាបនេះជាលើកទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤។ឯកឧត្តមបន្តថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺឱកាសមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោកអញ្ជើញមកចូលរួម និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ហើយ។ ហើយនៅពេលខាងមុខឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា ព្រឹត្តិការបុណ្យទន្លេនេះនិងក្លាយទៅព្រឹត្តិការណ៍ទូលាយមួយ ដែលមានការចូលរួមពីដៃគូរអន្តរជាតិ ព្រោះកម្ពុជាគឺជាប្រទេសអនុតំបន់ទន្លេមេគង្គ។ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យក្រុមការងារក្រុមផ្នែកទាំងអស់ត្រូវធ្វើការរៀចំឱ្យម៉តចត់ទាំងការងាររៀបចំសម្អាតស្ទឹងសៀមរាបឱ្យស្អាត ការតុបតែងនៅតាមដងផ្លូវដោយមានការដាក់ពិដាស្វាគមន៍ ដែលរចនារូភាពទាក់ទាញ។ ឯកឧត្តមបានស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ សូមគិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មផ្សេងៗឱ្យបានសមរម្យ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ បុណ្យទន្លេ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសៀមរាប Read More »

ព្រឹត្ដិការណ៍បុណ្យទន្លេនឹងជួយជម្រុញដល់វិស័យទេសចរណ៍កើនឡើង ខណៈដែលក្រសួងទេសចរណ៍រំពឹងថា អ្នកទេសចរណ៍ប្រមាណជា ១លាននាក់ បានទៅទស្សនានៅក្នុងទឹកដីប្រវត្តិសាស្ត្រដ៏អស្ចារ្យ

សៀមរាប៖ នៅកិច្ចប្រជុំមួយពាក់ព័ន្ធការងារត្រៀមរៀបចំបុណ្យទន្លេនៅខេត្តសៀមរាបនោះ អាជ្ញាធរខេត្ដសៀមរាប បានលើកឡើងថា ព្រឹត្ដិការណ៍បុណ្យទន្លេនឹងជួយជម្រុញដល់វិស័យទេសចរណ៍ឱ្យមានការកើនឡើងកាន់តែខ្ពស់ និងផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្ដ ខណៈដែលក្រសួងទេសចរណ៍រំពឹងថា អ្នកទេសចរណ៍ប្រមាណជា ១លាននាក់ នឹងទៅទស្សនាព្រឹត្ដិការណ៍បុណ្យទន្លេនេះផងដែរ។នាយករដ្ឋបាលខេត្ដសៀមរាប លោក លី វណ្ណៈ បានឱ្យដឹងនៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈបុណ្យទន្លេ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះថា ពិធីបុណ្យទន្លេលើកទី៨ ដែលនឹងប្រព្រឹត្ដនៅខេត្ដសៀមរាបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែមីនា ខាងមុខនេះ នឹងជួយជម្រុញដល់វិស័យទេសចរណ៍ខេត្ដសៀមរាបឲ្យកាន់តែកើនឡើងជាបន្ដបន្ទាប់ ដោយគម្រោងបុណ្យទន្លេនេះ មានកម្មវិធីជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិទៅទស្សនា ព្រមទាំងការមានការរៀបចំពិព័រណ៌ទំនិញ ម្ហូបអាហារ ស្របតាមកម្មវិធីទស្សនាសៀមរាបឆ្នាំ២០២៤។ លោក បានបន្ដថា តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ ពិធីបុណ្យទន្លេនេះ នឹងមានអ្នកទេសចរណ៍ប្រមាណជាមួយលាននាក់ទៅទស្សនា ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ដនេះ នឹងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍នេះផងដែរ។ លោកបន្ថែមថា អាជ្ញាធរខេត្ដបានត្រៀមលក្ខណៈបង្កភាពងាយស្រួល ក៍ដូចសន្ដិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ដល់ភ្ញៀវទេសចរណ៍ដែលបានមកចូលរួមទស្សនាកំសាន្តនៅក្នុងខេត្តមួយនេះឲ្យមានភាពល្អប្រសើរ។ លោក បានអំពាវនាវដល់អ្នកបំរើវិស័យទេសចរណ៍ទាំងអស់នៅក្នុងខេត្ត ជារួមដូចមាន៖ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននានា មិនឱ្យដាក់តម្លៃខ្ពស់ហួសប្រមាណឡើយក្នុងការស្នាក់នៅក៍ដូចជាម្ហូបអាហារផងដែរ។គួររំលឹកផងដែរថា ពិធីបុណ្យទន្លេលើកទី៨ នឹងត្រូវរៀបចំឡើងនៅតាមដងស្ទឹងខេត្ដសៀមរាប ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នៅក្នុងពិធីបុណ្យទន្លេនេះ ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា

ព្រឹត្ដិការណ៍បុណ្យទន្លេនឹងជួយជម្រុញដល់វិស័យទេសចរណ៍កើនឡើង ខណៈដែលក្រសួងទេសចរណ៍រំពឹងថា អ្នកទេសចរណ៍ប្រមាណជា ១លាននាក់ បានទៅទស្សនានៅក្នុងទឹកដីប្រវត្តិសាស្ត្រដ៏អស្ចារ្យ Read More »

កម្ពុជាបានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ី២ឆ្នាំជាប់ៗគ្នាដែលជាមោទកភាពជាតិខ្មែរ

ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអបអរសាទរ ព្រះរាជាណាចក្រកម្ពុជាដែលបានទទួល ពាន់រង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២៣។ ការឈ្នះពានរង្វាន់ ជាគោលដៅទេសចរណ៍វប្បធម៌ ឈានមុខគេនៅអាស៊ីនេះ ដែរធ្វើឡើងដោយគេហទំព័រទេសចរណ៍ដ៏ល្បីនៅលើពិភពលោក World Travel Awards ដោយក្នុងនោះ បានធ្វើការបោះឆ្នោតឲ្យកម្ពុជាគឺជាទិសដៅទេសចរណ៍វប្បធម៌ឈានមុនគេនៅតំបន់អាស៊ីប្រចាំឆ្នាំ ២០២៣។ នេះវាគឺជាលើកទី២ហើយ ដែលប្រទេសកម្ពុជាបានទទួលបានតំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី។ សម្រាប់ក្នុងឆ្នាំ២០២២ កម្ពុជាក៏ទទួលបានតំណែងនេះម្តងរួចមកហើយដែរ ។ការទទួលបានតំណែងលេខ ១ ក្នុងនាមជាប្រទេសមានគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេបំផុតប្រចាំតំបន់អាស៊ីរយៈពេល ២ ឆ្នាំជាប់ៗគ្នានេះត្រូវបានគេចាត់ទុកថាជាមោទកភាពជាតិខ្មែរយ៉ាងធំធេង។សម្រាប់ប្រទេសចំនួន ៦ ដែលនៅពីក្រោយកម្ពុជាក្នុងឆ្នាំ២០២៣កន្លងមក មានដូចជា៖ ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម ។ក្រសួងទេសចរណ៍បានបញ្ជាក់ថា”សម្រាប់សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ បញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់យើង ថាជាគោលដៅទេសចរណ៍ដែលដាច់ខាតត្រូវតែទៅទស្សនា សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌”។គួរបញ្ជាក់ដែរថា ប្រទេសដែលទទួលបានដំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមានដូចជា៖ ប្រទេសកម្ពុជា ឆ្នាំ២០២៣,កម្ពុជាឆ្នាំ២០២២,ប្រទេសថៃ ឆ្នាំ២០២១,វៀតណាម ឆ្នាំ២០២០,និងវៀតណាមឆ្នាំ២០១៩។ បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុង ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ៥,៤៥លាននាក់ កើនឡើង

កម្ពុជាបានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ី២ឆ្នាំជាប់ៗគ្នាដែលជាមោទកភាពជាតិខ្មែរ Read More »

ព្រឹត្តិការណ៍គម្រោងតុក្កតាយក្យដ៏ធំមួយបានចាប់ផ្តើមដង្ហែហើយក្នុងក្រុងសៀមរាប ដែលមានមនុស្សចូលរួមរាប់ពាន់នាក់

សៀមរាប៖ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍គម្រោងតុក្កតាយក្សដ៏ធំមួយបានចាប់ផ្តើមដង្ហែហើយនៅក្នុងក្រុងសៀមរាប ដែលមនុស្សចូលរួមយ៉ាងច្រើនកុះករ។ ជាក់ស្តែង បើតាមការលើកឡើងរបស់លោក លោក អ៊ុន សាវ៉ាន់ ជាអ្នកគ្រប់គ្រងកិច្ចការទូទៅនៅក្នុងគម្រោងតុកតាយក្សនេះថា ចំពោះគម្រោងតុក្កតាយក្យនេះយើងបានចាប់ផ្តើមបង្កើតវានៅឆ្នាំ២០០៧ ដោយសិល្បករជនជាតិអង់គ្គេស៍មួយក្រុម ហើយកម្មវិធីត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០១៨ ហើយក្រោយមកត្រូវបានផ្អាក ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ផងដែរ ដោយសារវិបត្តិកូវីដ.១៩។ លោក បានបន្តថា យើងចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២២ ដោយសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបានដង្ហែនៅតាមដងផ្លូវភូមិព្រះដាក់ ខេត្តសៀមរាប និងឆ្នាំ២០២៣ ចាប់ផ្តើមដម្លើង នឹងដង្ហែនៅក្នុងក្រុងវិញ។ការរៀបចំដង្ហែក្បួនតុក្កតាយក្សនេះ គឺមានការចូលរួមពីក្មេងៗមកពីអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ បរិស្ថាន នឹងកាបង្ហាញសត្វឆ្នាំទាំង១២ ការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍវិស័យអប់រំជូនដល់សាធារណជនឲ្យកាន់តែទូលំទូលាយកន្លងមក។ លោក បានបញ្ចាក់ថា ដោយឡែក ប្រធានបទសម្រាប់ឆ្នាំ២០២៤នេះ គឺយើងនឹងបង្កើតដាយណូស័រទាំងអស់ដោយមានការចូលរួមសិក្ខាសិលាដោយក្មេងៗ ប្រមាណជា៦៥០នាក់ មកពីសាលារដ្ឋនិងឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលសរុបចំនួន ១៩ផងដែរ ។ សត្វដាយណូស័រ គឺជាពូជភាវរស់រាប់លានឆ្នាំមុនសត្វលោកសព្វថ្ងៃកើតមានទៅទៀត ហើយជាសត្វដែលធ្វើអោយក្មេងៗស្រលាញ់ នឹងរីករាយជាមួយការតម្លើងតុក្កតាយក្សទាំងនេះជាដើម។ពលរដ្ឋដែលបានទៅចូលរួមក្នុងក្បួនដង្ហែនោះ បានលើកឡើងថា សម្រាប់ពួកគាត់គឺសប្បាយរីករាយខ្លាំងណាស់ ដែលជាលើកទី១ហើយដែលពួកគាត់បានចូលរួមដង្ហែក្បួនតុក្កតាយក្យនេះ

ព្រឹត្តិការណ៍គម្រោងតុក្កតាយក្យដ៏ធំមួយបានចាប់ផ្តើមដង្ហែហើយក្នុងក្រុងសៀមរាប ដែលមានមនុស្សចូលរួមរាប់ពាន់នាក់ Read More »

សហគមន៍បឹងពារាំងជាតំបន់ទេសចរណ៍ធម្មជាតិល្អឯក ដែលជាទីជម្រកមច្ឆាជាតិ ជីវចម្រុះ-ជីវសាស្រ្ត ហ៊ុំព័ទ្ធដោយព្រៃលិចទឹកដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជា ១៧០ប្រភេទ បានទាក់ទាញភ្ញៀវទេសបរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តស្ទើរជារៀងរាល់ថ្ងៃ

សៀមរាប៖ បច្ចុប្បន្នបឹងពារាំង ឬតំបន់អភិរក្សជីវចម្រុះបឹងពារាំង ត្រូវបានការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយសហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិ បឹងពារាំង ដែលជាបឹងគ្របដណ្តប់ដោយផ្ទៃទឹកប្រមាណជា ២៥០ហិកតា នារដូវប្រាំង ទីតាំងជាប់សង្កាត់ជ្រាវ និងសង្កាត់សៀមរាប ដែលចម្ងាយ ១៣គម ស្ថិតខាងត្បូងទីក្រុងសៀមរាប និង ២គម ខាងជើងបឹងទន្លេសាប។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ យើងសង្កេតឃើញថា មានភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកំសាន្តនៅបឹងពារាំង ដែលជាតំបន់ទេសចរធម្មជាតិពោរពេញទៅដោយត្រីមេពូជ ព្រៃលិច និងសត្វស្លាបរាប់រយប្រភេទ នឹងផ្តិយករូបភាពនៃទេសភាពបៃតង ដែលញ៉ាំងអោយតំបន់នេះប្រែក្លាយទៅជាតំបន់គោលដៅទាក់ទាញសំរាប់ទេសចរជាតិ និងអន្តរជាតិផងដែរ។លោក ផានិត ទទួលបន្ទុកផ្នែកទេសចរណ៍ក្នុងបឹងពារាំង បានបង្ហាញថា សក្ដានុពលតំបន់បឹងពារាំងនេះ យើងមានជារួម ព្រៃលិចទឹកជាង ៣០០០ហិចតា ដែលការពារដោយក្រុមអភិរក្សរបស់យើង លើសពីនេះទៀតនោះ សក្ដានុពលបឹងពារាំងយើងមានប្រភេទសត្វប្រមាណជា ១៧០ប្រភេទ នៅក្នុង ១៧០ប្រភេទនេះ យើងមានកោះតូចៗចំនួន ១០កោះ សម្រាប់ឱ្យសត្វអណ្ដើករស់នៅក៏ដូចជាពងកូន និងមានសត្វភេជិត ៤០០ក្បាល ព្រមទាំងសត្វស្វា សត្វស្លាបជាច្រើនប្រភេទទៀត ទាំងអស់នេះ

សហគមន៍បឹងពារាំងជាតំបន់ទេសចរណ៍ធម្មជាតិល្អឯក ដែលជាទីជម្រកមច្ឆាជាតិ ជីវចម្រុះ-ជីវសាស្រ្ត ហ៊ុំព័ទ្ធដោយព្រៃលិចទឹកដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជា ១៧០ប្រភេទ បានទាក់ទាញភ្ញៀវទេសបរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តស្ទើរជារៀងរាល់ថ្ងៃ Read More »

ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិដែលបានមកទស្សនាកំសាន្តនៅក្នុងខេត្តសៀមរាបបងតាមរមណីយដ្ឋាននានាក្នុងខេត្ត នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនប្រមាណ ១១៧.៦៧៧ នាក់

សៀមរាប៖ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិដែលបានទស្សនាកំសាន្តនៅក្នុងខេត្តសៀមរាបបងតាមរមណីយដ្ឋាននានាក្នុងខេត្ត នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនប្រមាណ ១១៧.៦៧៧ នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥,៤៨១នាក់ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឲ្យដឹងថា ភ្ញៀវទាំងនោះរួមមាន៖ ទេសចរណ៍ជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៩៩,៦០០ នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០,០០០ នាក់ ។ លោក បានបន្តទៀតថា ដោយឡែក ភ្ញៀវទេសចរណ៍អន្តរជាតិ មានចំនួន ១៨.០៧៧ នាក់ កើនឡើងចំនួន ១៦.៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៥,៤៨១ នាក់កន្លងមក ៕ ដោយ ស៊ាន សុផាត

ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិដែលបានមកទស្សនាកំសាន្តនៅក្នុងខេត្តសៀមរាបបងតាមរមណីយដ្ឋាននានាក្នុងខេត្ត នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនប្រមាណ ១១៧.៦៧៧ នាក់ Read More »

Scroll to Top