ព័ត៌មានអន្តរជាតិ

ក្រុមកីឡារត់ប្រណាំង (Raid Amazones) លើកទី៤

សៀមរាប៖ នៅរសៀលថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៤ ក្រុមកីឡារត់ប្រណាំង (Raid Amazones)លើកទី៤ មកពីបណ្តាប្រទេសនិយាយភាសារបារាំង ចំនួន២៧៦នាក់ បានជួបជុំគ្នានៅខេត្តសៀមរាប ។លោក, Debanne ប្រធាន ក្រុមហ៊ុនZBO បានលើកពីគោលបំណងនៃកីឡារត់ប្រណាំង (Raid Amazones) ក្នុងការលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រីតាមរយៈកីឡា Raid Amazones និង ផ្តល់ឲ្យស្ត្រីពីមជ្ឈដ្ឋានចម្រុះនូវឱកាសមួយ ដើម្បីជម្រុញដែនកំណត់របស់ពួកគេនៅក្នុងទីតាំងកម្រ និង អសកម្មនៅទូទាំងពិភពលោក ។អភិបាលរងខេត្ត លោក យុន លីនណេ បានសម្តែងនូវមនោសញ្ចេតនារីករាយ យ៉ាងក្រៃលែង ចំពោះការរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំង (Raid Amazones) លើកទី៤ ក្នុងខេត្តសៀមរាប ។ លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ ឧបសគ្គ (Raid Amazones) ដ៏មានប្រជាប្រិយភាព មួយរបស់ពិភពលោក ដែលបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០១ ក្នុងគោលដៅដើម្បីពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ក្នុងវិស័យកីឡា ដោយបានសង្កត់ធ្ងន់យ៉ាងខ្ជាប់ខ្ជួននូវភាពក្លាហាន ក្នុងការតស៊ូអត់ធ្មត់របស់អត្តពលិកនារី ។ លោកបានបន្តទៀតថា ក្នុងឆ្នាំ២០២៤នេះ គឺជាលើកទី៤នៃព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ កីឡា […]

ក្រុមកីឡារត់ប្រណាំង (Raid Amazones) លើកទី៤ Read More »

រដ្ឋបាលខេត្តនិងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប បានរៀបចំក្បួនដង្ហែដើម្បីអបអរសាទរអង្គភាពរដ្ឋចំនួន៤របស់ខេត្តសៀមរាប ទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣

សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តនិងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប បានរៀបចំក្បួនដង្ហែដើម្បីអបអរសាទដល់អង្គភាពសាធារណៈរបស់រដ្ឋចំនួន៤ ក្នុងនោះមានបីអង្គភាពមកពីវិស័យអប់រំ និងមួយទៀតមកពីវិស័យសុខាភិបាល នៅក្នុងខេត្តសៀមរាប ទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣។ លោកស្រី ម៉ននី រង្សី អភិបាលរង បានលើកឡើងថា អង្គភាពទាំង៤ ដែលទទួលបានជ័យលាភីនេះ មានមណ្ឌលសុខភាពគោកចក ក្នុងសង្កាត់គោកចក ទទួលបានជ័យលាភីលេខ២ អនុវិទ្យាមិត្តភាពកម្ពុជា ជប៉ុន ព្រះឥន្ទកោសា ទទួលបានជ័យលាភីលេខ២ សាលាបឋមសិក្សាវត្តបូព៌ ក្នុងសង្កាត់សាលាកំរើក ទទួលបានចំណាត់ថ្នាក់លេខ៣ និងសាលាបឋមសិក្សា ក្រវ៉ាន់ ក្នុងសង្កាត់នគរធំ ទទួលបានចំណាត់ថ្នាក់លេខ៦ ។ លោកស្រី បន្តថា បើទោះបីជាអង្គភាពទាំងបួននេះ មិនមានអង្គភាពណាទទួលបានជ័យលាភីលេខ១ ក៏ពិតមែន ប៉ុន្តែវាក៏ជាមោទនភាពដ៏ធំធេងសម្រាប់ខេត្តសៀមរាបផងដែរ ព្រោះយើងអាចទទួលបាន៤ជ័យលាភី ក្នុងចំណោមជ័យលាភីចំនួន១០។លោកជំទាវ ម៉ននី រងី្ស បានថ្លែងឲ្យដឹងថា  ដើម្បីបន្តជម្រុញការធ្វើកំណែទម្រង់វិស័យអប់រំ លើកកម្ពស់ការសិក្សារបស់សិស្ស និងរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាវិស័យអាទិភាព ដំណាក់កាលទី១ នៃ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើមី្បប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការទូទាំងប្រទេសកម្ពុជា នូវស្តង់ដាសាលារៀនគំរូចំនួន៥ ដើម្បីលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សាសិស្ស ដែលរួមមានស្តង់ដា ទី១.លទ្ធផលសិក្សារបស់សិស្ស

រដ្ឋបាលខេត្តនិងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប បានរៀបចំក្បួនដង្ហែដើម្បីអបអរសាទរអង្គភាពរដ្ឋចំនួន៤របស់ខេត្តសៀមរាប ទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣ Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom

ប៉ារីស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Philippe DELLEUR, អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ក្រុមហ៊ុន Alstom គឺជាក្រុមហ៊ុនបារាំង ដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រាប់ចាប់ពីរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការការងារ នៅក្នុងប្រទេសចំនួន៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិកប្រមាណ ៨០ ០០០នាក់ ដែលមានចម្រុះប្រមាណ ១៧៥ជាតិសាសន៍ ៕ By CCN

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom Read More »

ជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជំនួបសម្តែងការគួរសម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋធានីហ្សាការតា, សាធារណរដ្ឋឥណ្ឌូនេស៊ី

ជាកិច្ចចាប់ផ្ដើម សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និង ស្វាគមន៍​ចំពោះគណៈប្រតិភូនៃអគ្គលេខាធិការអាស៊ាន ដែលបានចូលជួបសម្ដែងការគួរសមចំពោះ​សម្តេច​។ ជាកិច្ចឆ្លើយតប ឯកឧត្តម កៅ គឹមហួន បាន សម្ដែងនូវការអរគុណចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យគណប្រតិភូចូលជួបសម្តែងការគួរសម ហើយឯកឧត្តម ក៏សូមអបអរសាទរចំពោះសម្ដេច ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី ហើយ ថ្មីៗនេះ សម្ដេចក៏ទទួលបានគោរមងារជាសម្ដេចមហាបវរ ធិបតី ដែលនេះជាគោរមងារដ៏ឧត្តុង្គឧត្តម្ភ។ ក្នុងឱកាសនោះដែរ ឯកឧត្តម កៅ គឹមហួន ក៏បានជម្រាបពីកិច្ចការមួយ​ចំនួនរបស់អាស៊ាន​ ដូចខាងក្រោម៖ ចក្ខុវិស័យរបស់អាស៊ានសម្រាប់២០៤៥ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហគមន៍សន្ដិសុខនយោបាយ អាស៊ាន ដែលជាចក្ខុវិស័យរយៈពេលវែង រហូតដល់២៥ឆ្នាំ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ ក៏ប៉ុន្តែ អ្វីដែលជាកិច្ចការអាស៊ានដែលឯកឧត្តមមកបំពេញពេលនេះ គឺចាប់អារម្មណ៍ជាងគេនៅក្នុងសសរស្ដម្ភទាំងបីរបស់ អាស៊ាន គឺអាស៊ានប្រមូលផ្ដុំលើសហគមន៍សេដ្ឋកិច្ចអាស៊ានដែលកំពុងតែលេចធ្លោនៅក្នុងកិច្ចការរបស់អាស៊ានដោយទទួលបាននូវការផ្តល់ថវិកាជាអាទិភាពជាច្រើនសម្រាប់ឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានដំណើរការប្រកបដោយប្រសិទ្ធភាព ។ សម្ដេចធិបតី បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់ឯកឧត្តម អគ្គលេខាធិការអាស៊ាន ចំពោះការខិតខំប្រឹងប្រែង និង គំនិតផ្ដួចផ្ដើមនានា ក្នុងការជំរុញដំណើរកសាងសហគមន៍អាស៊ាន ។ សម្ដេចធិបតី ក៏ បានឯកភាពចំពោះ អាស៊ាន

ជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជំនួបសម្តែងការគួរសម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋធានីហ្សាការតា, សាធារណរដ្ឋឥណ្ឌូនេស៊ី Read More »

ខេត្តវៀតណាម ជាប់ កម្ពុជាបានរញ្ជួយដី១០ដង ត្រឹមក្នុងមួយថ្ងៃ

ខេត្តមួយរបស់ប្រទេសវៀតណាម គឺ Kon Tum ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា បានជួបប្រទះគ្រោះរញ្ជួយដីរហូតទៅដល់១០លើក ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ចាប់ពី កម្រិត៣.៥ ទៅដល់ ៤.២ វ៉ិចទ័រ។ នេះបើតាមការបញ្ជាក់ពី ទីភ្នាក់ងារសារ ព័ត៌មានវៀតណាម VNA កាលពីថ្ងៃ សុក្រទី៧ ខែកក្កដា។ ដោយដកស្រង់ប្រភពពីមជ្ឈមណ្ឌលព្រមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ, VNA បានរាយការណ៍ថា ការរញ្ជួយដីលើកទីមួយ មានកម្រិត ៣.៩ រ៉ិចទ័រ វាយប្រហារនៅម៉ោង៩:៣១ នាទីព្រឹក។ ការរញ្ជួយទីពីរ មានកម្រិត ៤វ៉ិចទ័រ កើតឡើងនៅមួយនាទីក្រោយ ហើយប្រាំនាទីបន្ទាប់មកទៀត ការរញ្ជួយដីលើកទីបី មានកម្រិត ៣.៩រ៉ិចទ័រ។ ការរញ្ជួយចុងក្រោយ ត្រូវបានកត់ត្រានៅ ម៉ោង ៩:៤៨ព្រឹក ជាមួយកម្រិតខ្ពស់ជាងគេគឺ ៤.២វ៉ិចទ័រ។ ទោះបីជាយ៉ាងណាក៏ដោយការរញ្ជួយ ចំនួន៦លើកផ្សេងទៀត មិនត្រូវបាន បញ្ជាក់ពីកម្រិតនោះទេ។ ការរញ្ជួយដី ទាំង១០លើកនេះ គឺសុទ្ធតែមាន ជម្រៅ ៨.១ គីឡូម៉ែត្រ ហើយមិនមានហានិភ័យបង្កជាគ្រោះមហន្តរាយអ្វី ឡើយ។

ខេត្តវៀតណាម ជាប់ កម្ពុជាបានរញ្ជួយដី១០ដង ត្រឹមក្នុងមួយថ្ងៃ Read More »

គ្រោះថ្នាក់រថភ្លើងដ៏សាហាវមួយនៅប្រទេសឥណ្ឌា បណ្តាលមកពីការតភ្ជាប់ប្រព័ន្ធផ្តល់សញ្ញាខុស ក្នុងកំឡុងពេលជួសជុល

ឥណ្ឌា៖ ការស៊ើបអង្កេតផ្លូវការមួយបានរកឃើញថា កម្មករ ជួសជុលរបាំងផ្លូវដែកមួយខ្សែ នៅក្នុងប្រទេសឥណ្ឌាបានបង្កកំហុសក្នុងការតភ្ជាប់ប្រព័ន្ធផ្តល់សញ្ញាស្វ័យប្រវត្តិនៅលើខ្សែបណ្តាញ បណ្តាលឲ្យមានគ្រោះថ្នាក់ដ៏សាហាវបំផុតដែលមិនធ្លាប់មាន ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។ឧបទ្ទវហេតុបានកើតឡើងកាលពីថ្ងៃទី០២ ខែមិថុនា នៅស្ថានីយ៍ Bahanaga Bazar ក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្ស ២៨៨នាក់ និងបង្ករបួសជាង ១.០០០នាក់ ។គ្រោះមហន្តរាយនេះបានកើតឡើងនៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយបានបុកជាមួយរថភ្លើងដឹកទំនិញដែលកំពុងឈប់ ហើយបានធ្លាក់ផ្លូវ និងបន្តបុកជាមួយរថភ្លើងដឹកអ្នកដំណើរមួយទៀតដែលមកពី ទិសផ្ទុយគ្នា។នៅក្នុងរបាយការណ៍ស៊ើបអង្កេត ដែលត្រូវបានមើលឃើញដោយសារព័ត៌មានរ៉យទ័របានឲ្យដឹងថា អ្នកស៊ើបអង្កេតរបស់គណៈកម្មការសុវត្ថិភាពផ្លូវដែក (CRS) បាននិយាយថា ការគ្រោះថ្នាក់ដំបូង បានកើតឡើងដោយសារតែការកែប្រែសៀគ្វីផ្តល់សញ្ញា ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងជា ញឹកញាប់ នៅរបាំងផ្លូវដែកក្បែរនោះ ៕ By CCN

គ្រោះថ្នាក់រថភ្លើងដ៏សាហាវមួយនៅប្រទេសឥណ្ឌា បណ្តាលមកពីការតភ្ជាប់ប្រព័ន្ធផ្តល់សញ្ញាខុស ក្នុងកំឡុងពេលជួសជុល Read More »

មីយ៉ាន់ម៉ា ដុតកំទេចចោលថ្នាំញៀន ដែលបានរឹបអូសតម្លៃជាង៤៤០លានដុល្លាអាមេរិក

បរទេស ៖ អជ្ញាធរ នៃប្រទេសមីយ៉ាន់ម៉ា បានធ្វើការបំផ្លាញចោល នូវថ្នាំញៀនខុសច្បាប់ ដែលបានរឹបអូសមានតម្លៃដល់ទៅ៤៤៦លានដុល្លារ នៅចំថ្ងៃប្រយុទ្ធប្រឆាំងទៅនឹង ថ្នាំញៀនអន្តរជាតិដែលធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញនេះ។ យោងតាមការចេញផ្សាយរបស់ The VOA News បានឲ្យដឹងដែរថាថ្នាំញៀនទាំងនោះ ត្រូវបានដុតបំផ្លាញចោលបន្ទាប់ពីក្រុមអ្នកជំនាញយូអិន បានព្រមានអំពីការកើនឡើង នៃផលិតកម្មផលិតអាភៀននិងសារធាតុហេរ៉ូអ៊ីន ព្រមទាំងមេតាហ្វេតាមីននៅក្នុងប្រទេសមីយ៉ាន់ម៉ា មួយរយៈកន្លងមកនេះនិងក៏ដូចជាការគម្រាម នៃការនាំចេញព្រមទាំងពង្រីកទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងផង។ គួរឲ្យដឹងដែរថា ប្រទេសមីយ៉ាន់ម៉ាមានប្រវត្តិ នៃការលក់ និងផលិតថ្នាំញៀនជាយូរមកហើយ និងក៏ដូចជាការផលិតដែលមានការពាក់ព័ន្ធទៅនឹងក្រុមនយោបាយ និងអស្ថេរភាពសេដ្ឋកិច្ចរបស់ប្រទេស។មីយ៉ាន់ម៉ាត្រូវបានគេចាត់ទុកថា ជាអ្នកផលិតនិងនាំចេញសារធាតុមេតាហ្វេតាមីន ដ៏ធំបំផុតមួយ របស់ពិភពលោកផងដែរ បន្ទាប់ពីប្រទេសអាហ្គានីស្ថាន៕

មីយ៉ាន់ម៉ា ដុតកំទេចចោលថ្នាំញៀន ដែលបានរឹបអូសតម្លៃជាង៤៤០លានដុល្លាអាមេរិក Read More »

Scroll to Top